វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៥ - មហាបេសកម្មវិហារព្រះគុណដើមឈើជីវិត

Breaking

Ads by Google

Friday, January 11, 2019

វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៥


ច. សេចក្តីពិតសំខាន់ៗអំពីព្រះគម្ពីរប៊ីប
អ្វីដែលយើងជឿអំពីព្រគម្ពីរគឺមានសរៈសំខាន់គួរត្រិះរិះពិចារណាៈ
១. ព្រះគម្ពីរមានប្រភពដើមមកពីព្រះ ហើយគឺជាអធិធម្មជាតិដែលជាការបើកសំដែងបន្តបន្ទាប់ថា តើព្រះជានរណា ហើយមនុស្សជានរណាក្នុងទំនាក់ទំនងជាមួយព្រះ។
២ធីម៉ូថេ៣:១៦ ព្រះបណ្តាលឱ្យតែង ក៏មានប្រយោជន៏ សម្រាប់ ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត
ហេព្រើរ១:១-៣ ទ្រង់​មាន​បន្ទូល​នឹង​ពួក​ឰយុកោ​ដោយ​ពួក​ហោរា/ដែល​ទ្រង់​បាន​ដំរូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់ /គឺ​ទ្រង់​ជា​រស្មី​ភ្លឺ​មក​ពី​សិរី​ល្អ​នៃ​ព្រះ/នោះ​ក៏​គង់​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។
២. ព្រះគម្ពីរគឺជាការប្រមូលផ្តុំដ៏ល្អឯកនៃសៀវភៅ៦៦ក័ណ្ឌ ដែលបានសរសេរដោយមនុស្ស ក្រោមការណែនាំ និង ក្រោមឥទ្ឋិពលនៃព្រះវិញ្ញាណបរិសុទ្ឋ។
២ពេត្រុស១:២០-២១គ្មាន​ពាក្យ​ទំ​នាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​/ ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយ​សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ 
៣. ព្រះគម្ពីរមានលក្ខណៈរូបរួមគ្នាគ្រប់ផ្នែកទាំងអស់ ហើយគ្មានកន្លែងនិយាយផ្ទុយនឹងគ្នាឡើយ
ទំនុកដំកើង១១៩:១៦០   ពិត​ត្រង់​ទាំង​អស់ ហើយ​គ្រប់​ទាំង​ច្បាប់​ដ៏​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​ដែរ។
៤. ព្រះគម្ពីរគឺត្រូវបានបណ្តាលឱ្យតែង ដោយហេតុនេះបានជាគ្មានកំហុស ហើយមានអំណាចអាជ្ញា
ទំនុកដំកើង១៨:៣០ ឯ​ព្រះ ផ្លូវ​នៃ​ទ្រង់​គ្រប់​លក្ខណ៍ ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​បាន​សាក​មើល​ហើយ
២ធីម៉ូថេ៣:១៦ ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត
យ៉ូហាន១៧:១៧ ដោយ​សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់
ហើយយើងជឿថា ព្រះគម្ពីរគឺជាផលិតផលខាងអក្សរសាស្ត្ររបស់មនុស្ស ដែលអាចមានការភាន់ច្រលំ នោះយើងនិងអធិប្បាយព្រះបន្ទូលព្រះចេញពីផ្នត់គំនិតនោះ។ យ៉ាងណាមិញបើយើងជឿថា ព្រះគម្ពីរគឺជាកាបើកសំដែងរបស់ព្រះ តាមមនុស្សដែលគួរឱ្យទុកចិត្តបាន នោះយើងនិងអធិប្បាយចេញពីផ្នត់គំនិតនោះដែរ។
¬របៀបដែលយើងយល់ឃើញពីព្រះបន្ទូលព្រះយ៉ាងណា នោះនឹងជះឥទ្ឋិពលយ៉ាងខ្លាំងក្រៃលែង ដល់ការឈោងចាប់របស់យើង ក្នុងការសិក្សា និងការអធិប្បាយយ៉ាងនោះដែរ¬
ឆ.និយមន័យនៃពាក្យសំខាន់
១. ការបើកសំដែង-មានន័យថា ការបើកស្បៃមុខ ចេញពីអ្វីមួយដែលមិនស្គាល់។
              1មាន  2ស្គាល់         3ទាក់ទង
     និយមន័យ ជាដំណើរការមួយដែលព្រះបានធ្វើឱ្យមនុស្សបានស្គាល់ពីព្រះដំរិះទ្រង់ កិច្ចការរបស់ទ្រង់ និងបំណងរបស់ទ្រង់ព្រមទាំងខ្លឹមសារនៃព្រះដំរិះទ្រង់នោះ។
     ការបើកសំដែងសន្មត់លើការពិត៣យ៉ាងគឺៈ
1.    ថា មានព្រះមែន (ព្រះគង់នៅ)
2.    ថា យើងអាចស្គាល់ព្រះបាន
3.    ថា ប្រាស្រ័យទាក់ទង់ជាមួយមនុស្ស
ក. ការបើកសំដែងទូទៅ(តាមធម្មជាតិ)- ធ្វើឱ្យគេស្គាល់ទ្រង់បានតាមរយៈរបស់ដែលទ្រង់បានបង្កើត(ធម្មជាតិ) ទំនុកដំកើង១៩:១-៦ផ្ទៃ​មេឃ​សំដែង​ពី​សិរី​ល្អ​នៃ​ព្រះ/លំហ​អាកាស​ក៏​បង្ហាញ​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​ធ្វើ/ថ្ងៃ​១​ពោល​ប្រាប់​ត​ដល់​ថ្ងៃ​១​ទៀត ហើយ​យប់​១​ក៏​សំដែង​ចំ​ណេះ​ដល់​យប់​១​ទៀត​ដែរ/ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយ/ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ​អាទិត្យ/ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ/ព្រះ​អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាង/គ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​ព្រះ​អាទិត្យ​ទេ 
រ៉ូម១:១៨-២១​សេចក្ដី​ក្រោធ​របស់​ព្រះ/សំដែង​មក​ពី​ស្ថាន​សួគ៌/ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិល​ល្មើស/គេ​បង្ខាំង​សេចក្ដី​ពិត ដោយ​សេចក្ដី​ទុច្ចរិត/ ទ្រង់សំដែងឱ្យឃើញជាក់/​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក/​ព្រះ​ចេស្តា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច/និស្ស័យ​ជា​ព្រះ​របស់​ទ្រង់/ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក។
តាមមនុស្ស ឬ (បញ្ញាចិត្ត) រ៉ូម២:១៣-១៦បានរាប់ជាសុចរិត ដោយប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ​ប៉ុណ្ណោះ/គេ​ជា​ក្រិត្យ​វិន័យ​ដល់​ខ្លួន​គេ​វិញ/បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់ គំនិតគេជួនកាលប្រកាន់ទោស ជួនកាលដោះសាគ្នាទៅវិញទៅមក
សាស្ដា៣:១១ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ឱ្យបានសេចក្តីសង្ឃឹមអស់កល្យ
និងតាមប្រវត្តិសាស្ត្រ កិច្ចការ១៧:២៤-២៨ ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ/ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក/ពី​ឈាម​តែ​១​ឲ្យ​បាន​នៅ​ពេញ​លើ​ផែន​ដី/កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា/គេខំរាវរក/បាន​រស់ កំរើក ហើយ​មាន​នៅ​ផង«‍មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ‍» ដានីយ៉ែល២:១៩-២១ដានីយ៉ែលបានឃើញការអាថ៏កំបាំងជាក់ស្តែង/មិនឱ្យវិនាសដូចពួកបាប៊ីឡូន/តេជានុភាព​ជា​របស់​ផង​ទ្រង់/​ទ្រង់​ដែល​បំផ្លាស់​បំប្រែ​ពេល​កំណត់ នឹង​រដូវ​កាល ទ្រង់​ដក​ស្ដេច​ចេញ ហើយ​ក៏​តាំង​ស្ដេច/ ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ នឹង​ចំ​ណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។
ការបើកសំដែងទូទៅគឺជាទូទៅធ្វើឱ្យគេស្គាល់ព្រះថា ជាព្រះអាទីករដែលសោយរាជ្យ
1)    មិនមែនជាពាក្យសំដី
2)    បង្ហាញអត្តិភាព(ភាពគង់នៅ) របស់ព្រះ
3)    ល្មមគ្រប់គ្រាន់និងធ្វើឱ្យមនុស្សទទួលខុសត្រូវចំពោះអំពើបាប(គ្មានការដោះសារ)
4)    មិនគ្រប់គ្រាន់និងនាំមនុស្សទៅរកសេចក្តីសង្គ្រោះ
5)    អាចនឹងប្រកែក

ការបើកសំដែងជាទូទៅបង្ហាញឱ្យឃើញតាមរយៈកិច្ចការរបស់ទ្រង់

No comments:

Post a Comment