វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៤ - មហាបេសកម្មវិហារព្រះគុណដើមឈើជីវិត

Breaking

Ads by Google

Thursday, January 10, 2019

វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៤


២. គ្រូគង្វាលខ្លួនឯងត្រូវតែស្តាប់ព្រះបន្ទូលព្រះ ម៉ាថាយ៧:២៤-២៧
មនុស្សដែលមានប្រាជ្ញាជាអ្នកដែលមិនគ្រាន់តែលឺប៉ុណ្ណោះទេ គឺស្តាប់បង្គាប់ព្រះបន្ទូល
កិច្ចការដាក់ឱ្យធ្វើ  
ចូរសរសេរសេចក្តីសង្ខេបមួយឃ្លាស្តីអំពីសេចក្តីពិតដែលបានបង្រៀនអ្នកក្នុងខនីមួយៗដូចខាងក្រោមនេះ

យ៉ួហាន៧:១៧                  សេចក្តីបង្រៀនមកពីព្រះ ឬ ក៏មកពីមនុស្ស
យ៉ូហាន១៣:១៧                ដឹងហើយធ្វើតាមនោះមានពរ
យ៉ូហាន១៤:១៥                 បើស្រលាញ់ត្រូវកាន់តាមបញ្ញាតិទ្រង់
អេសេគាល៣៣:៣០-៣២    ការមកស្តាប់ព្រះបន្ទូល មិនមែនមករកកំរៃទេ ស្តាប់ដូចជាតន្ត្រី
ចោទិយកថា២៩:២៨           សេចក្តីលាក់កំបាំងស្រេចលើព្រះ តែស្ថិតនៅលើយើងរាល់គ្នា
ហេព្រើរ៥:១៣-១៤             រីឯទឹកដោះសំរាប់កូនក្មេង តែអាហាររឹងសំរាប់មនុស្សចាស់វិញ   
គ្រាន់តែដឹងតែមិនស្តាប់បង្គាប់ គឺមិនដឹងអ្វីទាល់តែសោះ - ព្រះបន្ទូលជាមធ្យោបាយក្នុងការឱ្យគេស្តាប់បង្គាប់!    សិក្សាព្រះគម្ពីរដើម្បីឱ្យមានប្រាជ្ញា ដើម្បីឱ្យបានសេចក្តីសុខ ស្តាប់បង្គាប់តាមព្រះគម្ពីរ ដើម្បីឱ្យបានបរិសុទ្ឋ។  ក្នុង¬នាមជាគ្រូគង្វាលម្នាក់ ការស្តាប់បង្គប់ព្រះបន្ទូល នឹងរក្សាលក្ខណៈសម្បត្តិរបស់អ្នក ឱ្យបានស្អាតស្អំ ព្រមទាំងរក្សាកេរ្ត៏ឈ្មោះអ្នកឱ្យមានឥទ្ឋិពល ។¬
៣. ដោយហេតុនោះគ្រូគង្វាលត្រូវតែអធិប្បាយ និងបង្រៀនព្រះបន្ទូលព្រះ ២ធីម៉ូថេ៤:

ទោះត្រូវពេល ឬខុសពេលក្តី
          អធិប្បាយ- ប្រកាសទូន្មាន និងអនុវត្តន៏
          បង្រៀន- បង្ហាត់ពន្យល់ និងឱ្យអនុវត្តន៏
កាតព្វកិច្ចដំបូងគឺត្រូវៈ
អានបទគម្ពីរ ហើយត្រូវពន្យល់អត្ថន័យ ដើម្បីមនុស្សទាំងអស់អាចនឹងយល់ ហើយត្រូវឱ្យយកទៅអនុវត្តន៏សំរាប់ខ្លួនគេផ្ទាល់​។
នេហេមា៨:១-៦,៨,៩,១២
          បង្ហាត់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមនុស្សអាចស្តាប់បង្គាប់ ដើម្បីព្យល់ឱ្យបានយល់។
កិច្ចការ៨ៈ៣០-៣៥
·         អានហើយ ប្រកាស ក្នុងអំណាចនៃព្រះវិញ្ញាណបរិសុទ្ឋ
·         ពន្យល់ពីព្រះបន្ទូលព្រះ ដើម្បីផ្តល់ការយល់ដឹងដល់មនុស្ស
·         បង្ហាត់មនុស្សទាំងអស់នូវរបៀបស្តាប់បង្គាប់និងរបៀបអនុវត្តន៏តាមព្រះបប្ទូលព្រះ
¬យើងត្រូវតែប្រកាសទៅដល់មនុស្សទាំងអស់នូវអ្វីដែលព្រះបន្ទូលបានចែង ហើយត្រូវឱ្យព្រះបន្ទូលបាននិយាយយ៉ាងនោះដោយខ្លួនឯង ។¬
កុំៈ    បន្ថែមព្រះបន្ទូល       ២កូរិនថូស១:១៨-២០ បើបាទ គឺ បាទ បើ ទេ គឹ ទេ
បំប្លែងព្រះបន្ទូល       ១កូរិនថូស៤:២         ស្គាល់បញ្ញាតិ ត្រូវ ជៀសចេញពីសេចក្តីកំផិត
បំបែរព្រះបន្ទូលព្រះ   ១កូរិនថូស៤:៦-៧     ព្រះបានហៅយើងមកក្នុងសេចក្តីបរិសុទ្ឋ
ប៉ុន្តែ មុនពេលអ្នកគង្វាលម្នាក់អាចបង្រៀន និងអធិប្បាយព្រះបន្ទូលព្រះឱ្យមានប្រសិទ្ឋភាព គាត់ខ្លួនឯងត្រូវតែដាក់ខ្លួនធ្វើជាសិស្សនៃព្រះបន្ទូល ដើម្បីឱ្យគាត់បានយល់នូវអ្វីដែលព្រះបន្ទូលបាននិយាយ និងយល់នូវអត្ថន័យរបស់វា ហើយអាចយកសេចក្តីពិតនោះទៅអនុវត្តន៏។
ចូរឱ្យដឹងថា ភារៈរបស់គាត់គឺត្រូវពន្យល់ និង បង្ហាញមនុស្សពីរបៀបអនុវត្តន៏តាមបទគម្ពីរ ត្រូវជំរុញអ្នកគង្វាលឱ្យសិក្សាព្រះគម្ពីរឱ្យមានគោលដៅនោះនៅក្នុងគំនិត។

 
ឃ.តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការសិក្សា
តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការសិក្សា

        គ្រូគង្វាលតែងខិតខំសិក្សា  ប៉ុន្តែត្រូវតែពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណបរិសុទ្ធជានិច្ច។
       ១.   តួនាទីនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការសិក្សារបស់យើងគឺៈ
បង្រៀនយើងពីសេចក្ដីពិតនៃព្រះ
យ៉ូហាន១៤:២៦       ព្រះវិញ្ញាណជាអ្នករំឭកដាស់ទឿន
នាំយើងចូលទៅក្នុងសេចក្ដីពិត
យ៉ូហា១៦:១៣         ទ្រង់សំដែងការពិតដែលត្រូវមក
ជួយឱ្យយើងអាចសំគាល់ដឹងសេចក្ដីខុសឆ្គង
១យ៉ូហាន២:២០.២៦.២៧ ចាក់លាប/អ្នកដែលនាំឱ្យវង្វេង/ឱ្យស្គាល់សេចក្តីពិត
បំភឺ្លគំនិតយល់ជ្រៅជ្រះនិងទទួលសេចក្ដីពិត
១កូរិនថូស២:១២-១៤ទទួលវិញ្ញាណមកពីព្រះ/ពាក្យសំដីព្រះវិញ្ញាណ/ត្រូវខាងឯវិញ្ញាណ
២ធីម៉ូថេ២:ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់
លូកា២៤:៤៥នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ
ប្រទានអំណាចឱ្យយើងស្ដាប់បង្គាប់
ភីលីព២:១៣ ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ដែរ
អេសេគាល៣៦:២៩  អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នាពីអំណត់
កូល៉ុស១:២៩ទាំង​ត​យុទ្ធ​តាម​ឫទ្ធិ​បារមី​ទ្រង់ ដែលបណ្តាលដោយ​ព្រះ​ចេស្ដា



¬ព្រះវិញ្ញាណបរិសុទ្ឋមិនមែនសំរាប់ជាការជំនួសការសិក្សាព្រះគម្ពីររបស់យើងទេពោលគឺទ្រង់ធ្វើឱ្យការសិក្សាព្រះគម្ពីររបស់យើងមានប្រសិទ្ឋភាព¬
ង.អាកប្បកិរិយាដែលតំរូវសម្រាប់សិក្សាព្រះគម្ពីរឱ្យមានប្រសិទ្ឋភាព
 សិស្សព្រះគម្ពីរដែលល្អនិងរក្សាអាកប្បកិរិយាត្រឹមត្រូវចំពោះការសិក្សារបស់ខ្លួន !
១. ប្រាថ្នាចង់ស្គាល់នឹង ចង់យល់ព្រះបន្ទូលព្រះ ទំនុកដំកើង១១៩:៩៧-១០០
២. សំរេចចិត្តឱ្យមានគំនិតចំហរដើម្បីស្វែងយល់នូវអ្វីអត្ថបទនិយាយ ទំនុកដំកើង១១៩:១៦៩
៣. ប្តេជ្ញាចិត្ត ស្តាប់បង្គាប់នូវអ្វីដែលបានរៀនទំនុកដំកើង១១៩:៣៣-៣៥
៤. ពឹងផ្អែកលើព្រះឱ្យបង្រៀនអ្នកនូវអ្វីដែឡយកទៅបង្រៀនអ្នកឯទៀត ទំនុកដំកើង៥១:១២-១៣
ដើម្បីធ្វើជាសិស្សល្អនៃព្រះបន្ទូលព្រះអ្នកត្រូវតែមានវិញ្ញាណដែលអាចបង្រៀនបាន ។


សេចក្តីពិតសំខាន់ៗអំពីព្រះគម្ពីរប៊ីប
¬អាកប្បកិរិយា និង គំនិតមានស្រាប់ ដែលយើងនាំយកមកដាក់ចំពោះការសិក្សាព្រះគម្ពីររបស់យើង នោះនឹងជះឥទ្ឋិពលយ៉ាងខ្លាំងលើលទ្ឋផល ¬

No comments:

Post a Comment