វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៧ - មហាបេសកម្មវិហារព្រះគុណដើមឈើជីវិត

Breaking

Ads by Google

Friday, January 11, 2019

វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៧


ម៉ាថាយ៥:៤៣-៤៤ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ឯង តែ​ស្អប់​ខ្មាំង​សត្រូវ​ឯង​វិញ‍» ម៉ាថាយ១៥:១-៩ពួកអាចា និងពួកផារ៉ាស៊ី ចោទប្រកាន់ព្រះយឹស៊ូវពីការបរិភោគមិនបានលាងដៃ តែទ្រង់មានបន្ទូលថា ហេតុអ្វី ​ធ្វើ​ខុស​នឹង​បញ្ញត្ត​ព្រះ ដោយ​កាន់​តាម​ទំនៀម​ទំលាប់​បុរាណ​របស់​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ/ «‍ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្ដាយ​ឯង‍»/និយាយ​អាក្រក់​ពី​ឪពុក​ម្ដាយត្រូវទោស/ ​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល ដោយ​សារ​ទំនៀម​ទំលាប់​ពី​បុរាណ​\ហោរា​អេសាយ​បាន​ទាយ «‍បណ្ដា​ជន​នេះ គេ​គោរព​ប្រតិបត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់/គេ​ថ្វាយ​បង្គំ​អញ​ជា​ឥត​ប្រយោជន៍​ទេ/ព្រោះ​គេ​បង្រៀន​សេចក្ដី​ដែល​ជា​បញ្ញត្ត​របស់​មនុស្ស។
ចូរវាស់វែងទំនាមទំលាប់ទាំងអស់ ការប្រត្តិបត្តិនិងគ្រប់ទាំងសេចក្តីបង្រៀនដែលទាស់ប្រឆាំងនិងព្របន្ទូលនៃព្រះ
៥. ការបកស្រាយបំភ្លឺ មានន័តថា - ធ្វើឱ្យភ្លឺច្បាស់ហើយសំដៅទៅលើកិច្ចកិានៃព្រះវិញ្ញាណបរិសុទ្ឋក្នុងការជួយឱ្យអ្នកជឿទាំងអស់ឱ្យយល់បទគម្ពីរហើយ ទទួលស្គាល់ ព្រះគម្បីរថាជាសេចក្តីពីត (១កូរិនថូស២:១២-១៤, យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ/ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ​គុណផ្ដល់​មក​យើង ដោយព្រះ​វិញ្ញាណ​បង្រៀន/មនុស្ស​ខាង​សាច់​ឈាមគេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទេ ព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ អេភេសូ១:១៧-១៩ បាន​ព្រះ​វិញ្ញាណ ដែល​ប្រោស​ឲ្យ​មាន​ប្រាជ្ញាក៏​បើក​សំដែង ឲ្យ​ដឹង​ពី​ដំណើរ​ស្គាល់​ទ្រង់/ភ្នែក​ចិត្ត​របស់​អ្នក​រាល់​គ្នា/បាន​ភ្លឺ​ឡើង/ប្រយោជន៍​ឲ្យ​បាន​ដឹង​ថា/សិរី​ល្អ​ដ៏​ប្រសើរ​ក្រៃ​លែង​នៃ​មរដក​ទ្រង់ ក្នុង​ពួក​បរិសុទ្ធ)
          ការស្រាយបំភ្លឺៈ
ក. ទំនាក់ទំនង់នៃអ្នកជឿជាមួយព្រះគ្រីស្ទ រួមទាំងការពេញខ្នាត់ខាងឯព្រលឹងវិញ្ញាណ។
ខ. សមត្ថភាពក្នុងការយល់ដឹងព្រមទទួលនិងអនុវត្តន៏សេចក្តីពិតរបស់ព្រះ។ (លូកា២៤:៤៥,នោះ​ទ្រង់​ក៏​បើក​បំភ្លឺ​សតិ​ស្មារតី​គេ ឲ្យ​បាន​យល់​ក្នុង​គម្ពីរ ម៉ាកុស៤:៣៤ទ្រង់មានបន្ទូលជាពាក្យប្រៀបធៀប ​ទ្រង់​ពន្យល់​ទាំង​អស់​ដល់​ពួក​សិស្ស)
គ. ការយល់ស៊ីជំរៅទៅលើអត្ថន័យនៃបទគម្បីរ។(២ធីម៉ូថេ២:ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់)
៦. ការកាត់ស្រាយ- រួមជាមួយការកំណត់នៃអត្ថបទរបស់ព្រះគម្ពីរតាមន័យដើមដែលគេបានសរសេរមក។
ជាដំបូងយើងត្រូវសម្រេចយកន័យណាមួយដែលត្រឹមរបស់វគ្គនៃព្រះគម្ពីរមុនដែលយើងអាចយកខ្លឹមសាររបស់វាទៅអនុវត្តន៏ តើអ្នកនិពន្ឋចង់មានន័យអ្វីតាមការដែលគាត់បាននិយាយ? វិទ្យាសាស្ត្រនៃការកាត់ស្រាយ ឬក្បួននៃការកាត់ស្រាយគឺជាឈ្មោះបច្ចេកទេស ដែលបានផ្តល់សម្រាប់ជាវិធាននៃការកាត់ស្រាយ(កិច្ចការ៨:៣០-៣៥«ទ្រង់​ត្រូវ​គេ​ដឹក​នាំ​ទៅ ដូច​ជា​ដឹក​ចៀម​ទៅ​សំឡាប់ ទ្រង់​មិន​បាន​ហើប​ព្រះ​ឱស្ឋ​សោះ ដូច​ជា​កូន​ចៀម​ដែល​គ នៅ​មុខ​អ្នក​កាត់​រោម​វា/ភីលីព​បើក​មាត់​សំដែង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ) ទាំងនេះត្រូវបានគេទទួលស្គាល់ថាជាវិធានសម្រាប់ពេលសាកល្បងឬគោលការទូទៅនៃការកាត់ស្រាយដែលអាចជួយយើងជាច្រើនក្នុងការស្វែងរកត្រឹមត្រូវ(ទំព័រ៤៧-៧៦)នៃសៀវភៅនេះ។

៧. ការសិក្សាជាប្រព័ន្ឋ-មានន័យថាជាវិធីមួយដែលមានសណ្តាប់ធ្នាប់ ជានិតិវិធីសមហេតុផល ឬជាវិធីដោះស្រាយសម្រាប់ការសិក្សាព្រះគម្ពីរ ដើម្បីកំណត់អត្ថន័យរបស់វា ហើយអនុវត្តនូវសេចក្តីពិតនោះ។ ការសិក្សាជាប្រព័ន្ឋ មានការទាក់ទងជាមួយជំហានសមរម្យទាំងពីរសម្រាប់ប្រើ និងសណ្ដាប់ធ្នាប់ក្នុងជំហានទាំងនោះត្រូវយកតាម(កិច្ចការ១៧:១១ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ/២ធីម៉ូថេ២:១៥ចូរ​ខំ​ប្រឹង​នឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ/ទុកជា​មនុស្ស​ដែល​បាន​ល្បង​ល​ជាប់​ហើយ/​មិន​ត្រូវ​ខ្មាស​/កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ)

No comments:

Post a Comment