វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី១០ - មហាបេសកម្មវិហារព្រះគុណដើមឈើជីវិត

Breaking

Ads by Google

Friday, January 11, 2019

វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី១០


២. រចនាបទ /ឬសំណង់ឃ្លា
មើលឱ្យឃើញនូវរបៀបដែលវគ្គនៃព្រះបន្ទូលបានស្ថាបនា ឬរៀបចំឡើង ។
   វិធានដែលត្រូវធ្វើតាមៈ
1)            សិក្សាតាមវគ្គ(ព្រះគម្ពីរសិក្សា NIV ដកឃ្លាដើមបន្ទាត់ចំពោះវគ្គថ្មី)
¬មួយវគ្គមានមួយប្រយោគឬច្រើនប្រយោគ ដែលមានយោបល់គំនិត ឬប្រធានដូចគ្នា¬                         
ឧទាហរណ៏ កូល៉ុស២:៦-១២ តើមានប៉ុន្មានវគ្គ ហើយមានប៉ុន្មានប្រយោគក្នុងវគ្គនីមួយៗ?
¬វគ្គខ្លះឈរដោយខ្លួនឯង ខ្លះទៀតមានទំនាក់ទំនងទៅនឹងអ្វីដែលនៅពីមុខ និងពីក្រោយ ហើយគឺជាចំណែកមួយ នៃផ្នែកមួយ ឬចំណុចស្កុបដែលនៅជុំវិញ ។¬
ប្រយ័ត្នៈ ជួនកាលការបែកចែកខនិងជំពូកមិនធ្វើជាកន្លែងដ៏ប្រសើរបំផុត សំរាប់ផ្ដើមឬបញ្ឃប់ធ្វើការសិក្សាឡើយ។ ឧទាហរណ៏ៈ កូល៉ុស៣:២៥,៤:
2)            ចូរមើលពីរបៀបណាដែលវគ្គនៃបទគម្ពីរត្រូវបានផ្ដុំ ឬដាក់បញ្ចូលជាមួយគ្នា រចនាបទក្នុងអត្ថបទព្រះបន្ទូល គឺដូចជាឆ្អឹងអាគារដែលគេត្រូវសង់។
ជារឿយៗផ្នែកនៃអត្ថបទព្រះគម្ពីរត្រូវបានភ្ជាប់ដោយឬសង់ឡើងវិញជុំវិញៈ
·   មនុស្ស (ជីវប្រវត្តិ)
លោកុប្បត្ដិ ១២-៥០ អ័ប្រាហាំ,អ៊ីសាក់,យ៉ាកុប, យ៉ូសែប
កិច្ចការ១-១២ ពេត្រុស
កិច្ចការ១៣-២៨ ប៉ូល
·   កន្លែង (ភូមិសាស្ត្រ) និក្ខមនំ
·   ព្រឹត្ដិការណ៏ (ប្រវត្ដិសាស្ដ្រ) យ៉ួស្វេ
·   គំនិត (ទេវសាស្ដ្រ) រ៉ូម
·   រជ្ជកាល (តាមលំដាប់ពេល) ពង្សាវតាក្សត្រទី១ និងទី២
កិច្ចការដាក់ឱ្យធ្វើៈអានលូកា១៥:១-៧,៨-១០,១១-៣២
តើរឿងទាំងបីក្នុងលូការ១៥ បានសង់ឡើងជុំវិញក្នុងគោលគំនិតអ្វី?
ជួនកាលអត្ថបទនឹងប្រើជារចនាបទសំរាប់ខ្លួនវាៈ
·   ការផ្ទុយគ្នា                កាឡាទី៥:១៩-២៥
·   ការប្រៀបធៀប          ម៉ាថាយ១៣:៣៣
·   ការស្រាយបំភ្លឺ           ម៉ាថាយ៧:១-៥
·   ការសួរ                     ម៉ាកុស១១:២៧-៣៣    ម៉ាកុស១២:១៣-១៧
·   ការផ្ទួនពាក្យ             រ៉ូម៦:១-១២,     }ខាងឯបាប~ , ហេព្រើរ១១ }ដោយជំនឿ~
·   ហេតុនិងផល            រ៉ូម១:១៨-៣២
¬ការសង្កេតមើលរចនាបទនឹងជួយយើងឱ្យឃើញនូវជំនឿន និងដំណើរការរីកចំរើននៃគំនិតនិងខ្លឹមសារ ហើយរក្សាវគ្គនៃព្រះបន្ទូល ក្នុងទំនាក់ទំនងសមរម្យទៅនឹងអ្វីដែលមានពីមុន និងអ្វីដែឡមាននៅខាងក្រោយ ។¬
ចូរបង្ហាត់គំនិតនិងភ្នែករបស់អ្នក ដោយការអនុវត្តន៏ក្នុងការស្វែងរកនិងឱ្យឃើញនូវៈ
·   វគ្គសេចក្ដី
·   ពាក្យនិងឃ្លា
·   រចនាបទ
៣. បរិយាកាស
ចូរមើលដើម្បីសង្កេតឱ្យស្គាល់បរិយាកាសនៃវគ្គគម្ពីរៈ
បរិយាកាសគឺជាៈ
-   ការបញ្ចេញតង់សំលេងអារម្មណ៏ ឬវិញ្ញាណដែលមានកប់ក្នុងវគ្គនៃព្រះបន្ទូល និង ប្រតិកម្មនៃចិត្ត ដែលវានាំឱ្យមានឡើង ។
បរិយកាសទាក់ទងទៅនឹង}អារម្មណ៏~នៃវគ្គព្រះបន្ទូល និង ការចាប់អារម្មណ៏ខាងឯវិញ្ញាណ វាជាគំនិតនិងជាបញ្ហាផ្ទាល់ខ្លួនរបស់ជនម្នាក់  ចូរឱ្យមានពិសោធន៏ក្នុងវគ្គនៃព្រះបន្ទូល។
ឧទាហរណ៏ៈ
·   ការសង្ស័យ   - ម៉ាកុស៦:៩-១៤
·   អំណរ- អេសេគាល៣:១០-១៣
·   ការភ័យខ្លាច - និក្ខមនំ២០:១៨-២១
·   តេជានុភាព   - អេសាយ៦:១-៥
·   កំហឹង- ជនគណនា ១៦:១២-១៥
·   ការអរព្រះគុណ- ១ធីម៉ូថេ១:១២-១៧
·   ការសរសើរ  - ទំនុកដំកើង១៥០
·   ការស្ងើច  - លូកា៧:១១-១៧
·   ការព្រួយ  - លូកា៨:៤៩-៥២
·   ការភ្ញាក់ផ្អើល- ម៉ាថាយ១៩:៧-១០
បរិយាកាស
កិច្ចការដាក់ឱ្យធ្វើៈ អានវិវរណៈ៩:១៣-២១
តើអ្នកមានអារម្មណ៏ ឬប្រតិកម្មយ៉ាងណានៅពេលដែលអ្នកអាន?.............................................................. .............................................................................................................................................................................................................................................................................................................................................................................................................................................................................................
កិច្ចការដាក់ឱ្យធ្វើៈ អានរ៉ូម៧:២១-២៥
តើអារម្មណ៏នៃវគ្គព្រះបន្ទូលនេះផ្ទាល់ប្ដូរយ៉ាងដូចម្ដេច?.............................................................. .............................................................................................................................................................................................................................................................................................................................................................................................................................................................................................
កិច្ចការដាក់ឱ្យធ្វើៈ អានលូកា២៤:១-៣៥
តើព្រឹត្តិការណ៏មានឥទ្ឋិពលយ៉ាងណាចំពោះអ្នក?.............................................................. .............................................................................................................................................................................................................................................................................................................................................................................................................................................................................................

កិច្ចការដាក់ឱ្យធ្វើៈ អានទំនុកដំកើង៨
តើអវីដែលព្រះគម្បីរទំនុកដំកើងនេះហៅអ្នកឱ្យឆ្លើយតប?.............................................................. .............................................................................................................................................................................................................................................................................................................................................................................................................................................................................................
¬ការមានអារម្មណ៏ដឹងបរិយកាសនៃព្រះគម្ពីរនឹងជួយឱ្យអ្នកអាចយល់ចិត្ដអ្នកនិពន្ឋដើមដំបូង និងអ្នកអានដើមដំបូង ហើយនឹងជំរុញការឆ្លើយតបដ៏ត្រឹមត្រូវ¬
៤. ទំរង់អក្សរសាស្ត្រ
ចូរអើលដើម្បីកំណត់ទំរង់អក្សសាស្ដ្រ។
វាមិនគ្រាន់តែសំខាន់ចំពោះ(១)សង្កេតពាក្យ(២)ស្គាល់ពីរចនាបទ(៣)មានអារម្មណ៏ដឹងពីបរិយាកាស ប៉ុន្តយើងក៏ត្រូវការផងដែរនិង(៤)កំណត់ទំរង់អក្សសាស្ដ្រជាទូទៅ នៃវគ្គព្រះបន្ទូលដែលយើងកំពុងសិក្សាផងដែរ។
ជារឿយៗការនេះអាចត្រូវធ្វើឡើងនៅពេលចាប់ផ្ដើមហើយក៏ជាការមានប្រយោជន៏ក្នុងការកាត់ស្រាយ។
មានអក្សរសាស្ដ្របួនប្រភេទនៅក្នុងព្រះគម្ពីរៈ
ក. ការនិទាន-ជាទំរង់ពាក្យរាយដែលធ្វើឡើងដើម្បីនាំឱ្យស្គាល់ប្រវត្ដិសាស្ដ្រ និងសេចក្តីពិតក្នុងទ្រង់ទ្រាយជាហេតុការណ៏ ជារឿង ជារឿងប្រៀបប្រដូច ជាការពន្យលហេតុផល និងជាការរៀបរាប់ពីជីវប្រវត្ដិ។ល។ ទាញចេញពីទំរង់ទស្សនៈនៃទេវសាស្ត្រ។
លក្ខណៈសម្បត្ដិ(បង្ហាញសេចក្តីពិតដោយប្រយោល)
1)                      ទាក់ទាញចំពោះមនោអារម្មណ៏ និងការប្រមើលដោយការបង្កើត }រូបភាពក្នុងគំនិត~
2)                      ជាញឹកញយបើកឱ្យស្គាល់ការរីកចំរើន ឬថយចុះនៃបុគ្គលិកលក្ខណៈ(យ៉ូសែប-សាំសុន)
3)                      ជាញឹកញយបង្ហាញភ័ស្ដុតាងរបស់ច្បាប់នៃការសាបព្រោះ និងការប្រមូលផល(ដាវីឌ)
4)                      ជួនកាលចង្អុលបង្ហាញពីរបៀបដែលព្រះទាក់ទងជាមួយមនុស្ស និងប្រជាជាតិ។
5)                      ជាធម្មតាតែងបង្ហាញឱ្យឃើញនូវចំណុចចំបង និង/ឬ បង្រៀនពីគោលការណ៏សំរាប់យក            ទៅអនុវត្តន៏
6)                      កំរមានការបញ្ចូលនូវការបញ្ជាដោយផ្ទាល់ដល់យើង។
ឧទាហរណ៏ព្រះគម្ពីរខ្លះៗៈ     លោកុប្បត្ដិ
                                    និក្ខមនំ
                                    ជនគណនា
                                    ១សាំយ៉ូអែល
                                    កិច្ចការ
គ្រោះថ្នាក់ៈ កុំឱ្យខ្វាយខ្វល់ចំពោះភាពពិស្តារឡើយ-ពេលខ្លះមានន័យជាកំបាំង ពេលខ្លះទៀតគ្មានទេ លូកា១២:១៣-១៥។
. ការថ្លែងយោបល់- ជាទំរង់ពាក្យរាយដែលធ្វើឡើងដើម្បីបង្ហាញគំនិតបញ្ញាតិ គោលលិទ្ឋឬការពិត នៅក្នុងភាពសមហេតុផល មានរបៀបរៀបរយ ហើយជាញឹកញយនៅក្នុងទំរង់នៃការវែកញែកសំបុត្រ ការឧទេសនាម ការអធិប្បាយ ឬ សន្ទរកថា។
លក្ខណៈសម្បត្ដិៈ (បង្ហាញសេចក្តីពិតដោយផ្ទាល់)
1)            ទាក់ទងជាមួយគំនិត និងប្រាជ្ញា(សមហេតុផល និងមានរបៀបរៀបរយ)
2)            ស្ទើរតែរាល់ដងបង្ហាញពីការរីកចំរើន និង ដំណើរវិវឌ្ឍន៏នៃគំនិត។
3)            ជារឿយៗក្នុងនោះមានការទូន្មាន និង ការបញ្ជា។
4)            ធម្មតាតែងនាំទៅរកសេចក្ដីសន្នដ្ឋាន ឬការជំរុញឱ្យធ្វើសកម្មភាព(ការស្ដាប់បង្គាប់)
ឧទាហរណ៏ពីប្រះគម្ពីរខ្លះៗ ចោទិយកថា(ផ្នែកខ្លះ)
            លេវីវិន័យ(ផ្នែកខ្លះ)
            រ៉ូម
            អេភេសូ
            ហេព្រើរ
            ម៉ាថាយ-
គ្រោះថ្នាក់មើលឃើញតែផ្នែកណាមួយ នៃសំណេរ ប៉ុន្ដែភ្លេចចំណុចសំខាន់ ឬខ្លឹមសារ រ៉ូម៦ៈ១១-១២
. កំណាព្យ-រួមមានជាបឋមដែលក្នុងនោះមានការបញ្ជាក់នូវការរំជើបរំជួល អារម្មណ៏ និងគំនិត ដែលជារបៀបមួយ សំរាប់បង្ហាញសេចក្ដីពិត។
លក្ខណៈសម្បត្ដិៈ (បង្ហាញសេចក្ដីពិតដោយប្រើ }ពាក្យរូបភាព~)
1)            ប្រើភាសាអត្ថបដិរូប ជាការពិពណ៌នា  និង ជានិមិត្ដរូប ដើម្បីបង្កើតរូបភាពនៅក្នុងគំនិត។
2)            ជាធម្មតាពាក្យនោះមិនសំរាប់ឱ្យយើងយល់ដោយត្រង់ៗទេ តែន័យ និងសេចក្ដីពិតបានប្រាស្រ័យទាក់ទង់យ៉ាងច្បាស់លាស់។
3)            ជាការរំជើបរំជួលខ្លាំងមែនទែន-នាំឱ្យចេញជាអារម្មណ៏។
4)            ប្រើរឿងស្របគ្នាសម្រាប់បញ្ជាក់ភាពផ្ទុយគ្នា ការពង្រឹង។ល។
5)            កំណាព្យនាំព្រះគម្ពីរគ្មានចុងជួន ឬខ្នាតពាក្យទេ ហើយក៏មិនឱ្យសំលេងជួនគ្នាដែរ។
អាចប្រើប្រាស់សម្រាប់បង្រៀនអំពីសេចក្ដីពិតយ៉ាងមានប្រសិទ្ឋភាពដោយប្រើអត្ថបដិរូបនៃសំដី ។ល។

No comments:

Post a Comment