វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៩ - មហាបេសកម្មវិហារព្រះគុណដើមឈើជីវិត

Breaking

Ads by Google

Friday, January 11, 2019

វិធីសាស្ត្រសិក្សាព្រះគម្ពីរ និង វិធាននៃការកាត់ស្រាយ ភាគទី៩


ការសួរសំណួរដែលត្រូវៈ
          ការសិក្សាព្រះគម្ពីរឱ្យមានប្រសិទ្ឋភាពត្រូវការសួរសំណួរដែលត្រឹមត្រូវ។
          ចូរសួរខ្លួនឯងនូវសំណួរអំពីអត្ថបទៈ
-       តើ អ្នកណា ដែលកំពុងនិយាយ ឬត្រូវគេកំពុងនិយាយ?
-       តើ អ្វី ជាប្រធានបទ ឬចំណង់ជើងដែលកំពុងតែត្រូវបានគេពិភាក្សា តើមនុស្សមានអ្វី ហើយមានអ្វីបន្តមកទៀត?
-       តើ ទីណា ដែលសកម្មភាពឬការពិភាក្សាបានកើតឡើង​?
-       តើ ពេលណា ដែលសកម្មភាព ឬការពិភាក្សានោះបានកើតឡើង?
-       តើ ហេតុអ្វី បានជាសកម្មភាព ឬកិច្ចពិភាក្សាបានកើតឡើង(គោលបំណង)
-       តើ របៀបណា ដែលមនុស្សរួមចំណែកក្នុងកាឆ្លើយតប?
-        កិច្ចការដាក់ឱ្យធ្វើៈ អានព្រះគម្ពីរលូកា១៧:១១-១
-        ចូរឆ្លើយនូវសំណួរទាំងនេះតាមដែលអ្នកអាចធ្វើទៅបាន។
-  នរណា?............................................................................................................................អ្វី?....................................................................................................................................ឯណា?.............................................................................................................................ពេលណា?........................................................................................................................ ហេតុអ្វី?..................................................................................................................................
ដូចម្ដេច?.......................................................................................................................
អ្វីដែលត្រូវរកមើលៈ
         ពេលដែលអ្នកសង្កេតមើលអត្ថបទៈ
-       ពាក្យ (ពាក្យសំខាន់ៗ និង ឃ្លា)
-       រចនាបទ (ការរៀបចំ)
-       បរិយាកាស
-      ពាក្យ

១.
ទ្រងទ្រាយអក្សរសាស្ត្រ
ចូររកមើលពាក្យ(សំខាន់) ឬ (ឃ្លា)
ជំហានដែលត្រូវធ្វើតាមៈ
១) កំណត់ពាក្យគន្លឹះក្នុងវគ្គនៃបទគម្ពីរ រ៉ូម៨:
២) សំរេចថា តើពាក្យនោះមានន័យត្រង់ ឬជាអត្ថាបដិរូប យ៉ូហាន១០:៦-៩
៣) ចូរសំគាល់ទំរង់វេយ្យាករណ៏- តើវាជានាម, កិរិយាសព្ទ, អយតនិបាត=ឈ្នាប់ ។ល។
ជាពិសេសរកមើលៈ
កិរិយាស័ព្ទ       }បានឃើញ~ និក្ខមនំ២:១១-១៥ កិរិយាស័ព្ទធ្វើសកម្មភាពនៅក្នុងសាច់រឿង។
                        }បានសំលាប់~
                        }បានភៀសចេញ~
អយតនិបាត     }ដោយសារ~   ភីលីព៤:១៣
សន្ដានស័ព្ទ      }ដូច្នេះ~ រ៉ូម១២:១ យោងទៅលើអ្វីដែលនៅពីមុខ
                        }ប៉ុន្តែ~ ម៉ាថាយ២:២១-២២ ឬបង្ហាញការផ្ទូយគ្នា
             នាម   (ប្រធាន/កម្មបទ) }ព្រះបន្ទូល~ យ៉ូហាន១:១,១៤
            ៤) សំគាល់
·         ភេទ (ប្រុស/ស្រី/ខ្ទើយ) យ៉ូហាន១៤:១៦-១៧ }គាត់~ ។ តើមានពាក្យ } វា ~ នៅក្នុងអត្ថបទនេះឬទេ?
·         ចំនួន(ឯកវចនៈឬពយុវចនៈ) កាឡាទី៣:១៦ }គ្រាប់ពូជ~
·         កាល(អតីតកាល,បច្ចុប្បន្នកាល,ឬអនាគតកាល)ហេព្រើរ១:១-២
៥) កំណត់ឱ្យបានច្បាស់លាស់តើពាក្យសំខាន់មានន័យអ្វីនៅក្នុងអត្ថបទ ។
ឧទាហរណ៏នៅក្នុងព្រះគម្ពីរ យ៉ូដាស៣ តើផ្នែកណានៃសំដីនេះគឺជា }ជំនឿ~ហើយតើវាមានន័យយ៉ាងដូចម្ដេច?
តើធ្វើដូចម្ដេចឱ្យដឹងថាពាក្យបន្ទាប់ទាំងនេះចង់និយាយអំពីអ្វីៈ }តួ~ }បាល់~?
សំគាល់ៈ អ្នកអាចឱ្យនិយមន័យព្រាងនៅក្នុងជំហាននៃការសង្កេត រួចសឹមធ្វើការបញ្ចប់ឬ ផ្លាស់ប្តូរនៅ ឯជំហានកាត់ស្រាយ។
កិច្ចកាដាក់ឱ្យធ្វើៈ
ចូរកត់ពាក្យឬឃ្លាសំខាន់ៗ ក្នុងរ៉ូម៦:១-១២....................................................................................................................................... .................................................................................................................................................................................................................................................................................................................................................................................................................។
កិច្ចការដាក់ឱ្យធ្វើៈ

ចូរកត់ពាក្យឬឃ្លាសំខាន់ៗ ក្នុងគម្ពីរហេព្រើរ១១:១-៨...................................................................................................................... .................................................................................................................................................................................................................................................................................................................................................................................................................។

No comments:

Post a Comment